កាលបរិច្ឆេទ: ១០ តុលា ២០២៤ / សុខភាព / Author : ATH Sokren
ជាមួយនឹងការឧបត្ថម្ភថ្នាំ Kinafon របស់សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមចំណែកយ៉ាងសកម្មក្នុងទិវាពេទ្យឆ្មប ដែលបានរៀបចំឡើងកាលពីខែកញ្ញានៅតំបន់ Labé ចម្ងាយ៣៧០គីឡូម៉ែត្រពីទីក្រុង Conakry ក្នុងប្រទេសហ្គីណេ។
ក្នុងឱកាសនោះដែរ តាមរយៈក្រុមការងាររបស់លោកវេជ្ជបណ្ឌិត Sampou សហគ្រាសផលិតឱសថប៉េប៉េអឹមបានសម្តែងការគាំទ្រចំពោះមុខជំនាញពេទ្យឆ្មបនេះផងដែរ និងបានឆ្លៀតឱកាសផ្សព្វផ្សាយពីផលិតផលថ្នាំរបស់ខ្លួនផ្នែករោគស្រ្តី ដែលផលិតផលទាំងនោះទទួលបានចំណាប់អារម្មណ៍ជាពិសេសនៅតំបន់នោះតែម្តង៕