គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ហ្គីណេ

កាលបរិច្ឆេទ: ១០ តុលា ២០២៤ / សុខភាព / Author : ATH Sokren

ជាមួយនឹងការឧបត្ថម្ភថ្នាំ Kinafon របស់​សហគ្រាស​ផលិត​ឱសថ​ប៉េប៉េអឹមបានចូលរួមចំណែកយ៉ាងសកម្មក្នុងទិវាពេទ្យឆ្មប ដែលបានរៀបចំឡើងកាលពីខែកញ្ញានៅតំបន់ Labé ចម្ងាយ៣៧០គីឡូម៉ែត្រពីទីក្រុង Conakry ក្នុងប្រទេសហ្គីណេ។

ក្នុងឱកាសនោះដែរ តាមរយៈក្រុមការងាររបស់លោកវេជ្ជបណ្ឌិត Sampou សហគ្រាស​ផលិត​ឱសថ​ប៉េប៉េអឹមបានសម្តែងការគាំទ្រចំពោះមុខជំនាញពេទ្យឆ្មបនេះផងដែរ និងបានឆ្លៀតឱកាសផ្សព្វផ្សាយពីផលិតផលថ្នាំរបស់ខ្លួនផ្នែករោគស្រ្តី ដែលផលិតផលទាំងនោះទទួលបានចំណាប់អារម្មណ៍ជាពិសេសនៅតំបន់នោះតែម្តង៕