កាលបរិច្ឆេទ: ១០ មិថុនា ២០២២ / ម្ហូបអាហារ
សហគ្រាសផលិតឱសថប៉េប៉េអឹមមានទុក្ខជាទម្ងន់ដោយលោក Koumi Guy Leonce បានទទួលមរណកាលក្នុងជន្មាយុ៤៦ឆ្នាំ ដោយរោគាពាធ។ លោក Koumi Guy Leonce ចូលបម្រើការងារដំបូងនៅសហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងនាមជាភ្នាក់ងារចែកចាយនៅក្រុមហ៊ុនចែកចាយឱសថ Sud Pharma នៅឆ្នាំ២០០៦។ បន្ទាប់ពីបានធ្វើការជាមួយលោក Garba អស់មួយរយៈមក លោកក៏បានងាកទៅបើកក្រុមហ៊ុនចែកចាយឱសថផ្ទាល់ខ្លួនដែលមានឈ្មោះថា Estherpharma។ ខណៈពេលនោះហើយដែលលោកបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលឱសថមួយចំនួនឡើងវិញនៅឆ្នាំ២០១០។ «គឺជាយុវជនដែលចេះគោរពកោតក្រែងចិត្តអ្នកដទៃ ស្មោះស័្មគ្រនឹងការងារ រហ័សរហួន និងមានឆន្ទៈក្នុងការធ្វើឲ្យការលក់ផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមរីកចម្រើនទៅមុខ។ ព្រោះតែអ៊ីចឹងហើយបានជាសហការីរបស់លោកដាក់រហស្សនាមឲ្យថាលោកគីណាល់កូដេអ៊ីន។ នេះគឺជាការបាត់បង់ដ៏ធំធេងណាស់សម្រាប់សហគ្រាសទាំងមូល»។ នេះជាប្រសាសន៍របស់អ្នកស្រី Coumba Diallo នាយកផ្នែកនាំចេញឱសថរបស់សហគ្រាសPPM-ANF។ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់សហគ្រាសផលិតឱសថប៉េប៉េអឹមសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះដល់ក្រុមគ្រួសារ និងសាច់ញាតិនៃសព៕