កាលបរិច្ឆេទ: ១៣ មិថុនា ២០២៤ / សុខភាព / Author : ATH Sokren
ការពិគ្រោះជំងឺដោយឥតគិតថ្លៃត្រូវបានរៀបចំឡើងរយៈពេលមួយថ្ងៃពេញនៅភូមិ Koughany (៧០០គ.មពីទីក្រុងដាកា) កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៤ ដែលក្នុងឱកាសនោះសហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមចំណែកតាមរយៈការផ្តល់អំណោយជាថ្នាំពេទ្យ។ គិលានុដ្ឋាយិកាដែលផ្តល់ការពិគ្រោះជំងឺសម្តែងក្តីសោមនស្សរីករាយចំពោះអំណោយនេះ និងបានថ្លែងអំណរគុណដល់សហគ្រាសដែលតែងតែចូលរួមយ៉ាងសកម្ម ហើយខណៈនោះដែរក៏មានវត្តមានបុគ្គលិករបស់សហគ្រាសផ្នែកទីផ្សារមួយរូប និងអ្នកគ្រប់គ្រងមួយរូបដែលបានចុះទៅដល់កន្លែងផ្ទាល់៕