គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ភាពជាដៃគូ

កាលបរិច្ឆេទ: ១៣ មីនា ២០២៤ / សុខភាព / Author : Veng Thavong

PMS ដែលជាភ្នាក់ងារចែកចាយឱសថសហគ្រាសផលិតឱសថប៉េប៉េអឹម នៅប្រទេសសេណេហ្គាល់ បានពង្រីកការចែកចាយរបស់ខ្លួនដោយធ្វើការចែកចាយផលិតផលឱសថរបស់មន្ទីរពិសោធន៍ Labophyto ដែលជាមន្ទីរពិសោធន៍នាំមុខគេនៅអឺរ៉ុបផ្នែកឱសថសម្រាប់សុខភាពផ្លូវភេទ។ «អង្គការសុខភាពពិភពលោក (OMS) ចាត់ទុកសុខភាពផ្លូវភេទជា សុខុមាលភាពផ្នែករាងកាយ ផ្នែកផ្លូវអារម្មណ៍ និងខួរក្បាល និងសុខុមាលភាពសង្គម ពោលគឺសុខភាពផ្លូវភេទមិនមែនមានន័យត្រឹមថាគ្មានជំងឺ ឬគ្រាន់តែផ្លូវភេទមិនដំណើរការ ឬចុះខ្សោយប៉ុណ្ណោះទេ។ សុខភាពផ្លូវភេទគឺជាផ្នែកមួយដ៏សំខាន់នៃសុខភាព និងសុខុមាលភាព។ ត្រង់ចំណុចនេះ មន្ទីរពិសោធន៍ Labophyto ពិតជាបានឆ្លើយតបចំគោលដៅ តាមរយៈការផលិតអាហារបំប៉នសម្រាប់ជួយដល់ដៃគូឲ្យទទួលបានអារម្មណ៍ពេញចិត្តពេញថ្លើម (ជួយឱ្យមានចំណង់ផ្លូវភេទ ជួយប៉ូវកម្លាំងមនុស្សប្រុស ជួយបង្កើនលទ្ធភាពមានកូន ជួយទប់ស្កាត់ការចេញទឹកកាមឆាប់ពេក ។ល។ និង។ល។) ដោយពឹងផ្អែកទៅលើរុក្ខជាតិ និងធាតុចាំបាច់សម្រាប់សារពាង្គកាយ (oligoéléments) ដែលបានសិក្សាក្នុងក្របខ័ណ្ឌការងារស្រាវជ្រាវបែបវិទ្យាសាស្រ្តប្រកបដោយគុណធម៌។»។ នេះបើតាមការពន្យល់របស់មន្ទីរពិសោធន៍នៅក្នុងអត្ថបទណែនាំរបស់ខ្លួន៕