គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

អំណោយ

កាលបរិច្ឆេទ: ១៣ មីនា ២០២៤ / សុខភាព / Author : Veng Thavong

ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមនេត្រ​ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មូលនិធិគីណាល់បានផ្តល់អំណោយថ្នាំពេទ្យជាច្រើនកាលពីខែកុម្ភៈកន្លងទៅនេះ សម្រាប់យកទៅចែកចាយតាមមជ្ឈមណ្ឌលសុខភាពនៅខេត្តក្រចេះ។ ឱសថទាំងនោះមានជាថ្នាំគ្រាប់ និងទឹក ដូចជាថ្នាំក្អកគ្មានជាតិស្ករ Carbotoux 5% ថ្នាំបំបាត់មុន Sanoxyl ថ្នាំវីតាមីនគ្រប់មុខ​ Polivit ថ្នាំបំបាត់ឈឺចាប់ Kinal Ibu វីតាមីនជួយ​បង្កើន​ចំណង់​អាហារ​ Appetine និងថ្នាំគីណាល់សម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ Kinal Meditation សរុបទាំងអស់មានចំនួន៥៤៣០កញ្ចប់ និងដប។

«ឱសថទាំងអស់នេះសម្រាប់ចែកចាយជាចម្បងទៅដល់ប្រជាពលរដ្ឋរស់នៅតាមជនបទ»។ នេះជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីថ្លែងទៅកាន់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកក្រុមហ៊ុន​សហគ្រាសប៉េប៉េអឹម-ខនហ្វីរេល៕