គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សុខភាពធ្មេញ

កាលបរិច្ឆេទ: ០៨ មេសា ២០២៤ / សុខភាព / Author : ATH Sokren

នៅឯប្រទេសកូដឌីវ័រ ភ្នាក់ងារចែកចាយឱសថអន្តរជាតិ Esther Pharma បានជ្រើសរើសសហគ្រាសផលិតឱសថប៉េប៉េអឹមធ្វើជាដៃគូសហការជាមួយសមាគមគ្រូពេទ្យធ្មេញ ដើម្បីជួយជ្រោមជ្រែងទិវានៃ «ស្នាមញញឹម» ដែលសមាគមនឹងរៀបចំឡើងជាលើកទីមួយ នៅថ្ងៃទី១៣ មេសា នាទីក្រុង Abidjan

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដោយមានវគ្គបណ្តុះបណ្តាលជាច្រើន ហើយបញ្ចប់ដោយពិធីលៀងភោជនាហារនៅពេលល្ងាច។ ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត Bomisso Gemenez នឹងផ្តល់វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងអារម្មណ៍ដើម្បីទទួលបានជោគជ័យក្នុងការងារ»។ ចំណែកឯលោកវេជ្ជបណ្ឌិត Tato Ouattara នឹងលើកឡើងពី «ការពន្យល់ផ្តល់ព័ត៌មានរបៀបសាមញ្ញងាយយល់ទាក់ទិននឹងការធ្វើឲ្យធ្មេញស : សេចក្តីណែនាំ ការប្រុងប្រយ័ត្ន និងការអនុវត្តលើករណីជាក់ស្តែងណាមួយ »។

 

នៅប្រទេសកូដឌីវ័រក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀតនៅទ្វីបអាហ្រ្វិកដែរ ក្នុងចំណោមផលិតផលឱសថរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមដែលដាក់លក់នៅទីនោះ ក៏មានផលិតផលសម្រាប់សុខភាពមាត់ធ្មេញផងដែរ ដូចជាទឹកខ្ពុលមាត់ Septyl និងថ្នាំបំបាត់ការឈឺចាប់ Kinal Codeine