គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានសហគ្រាសប៉េប៉េអឹមក្នុងសមាជលើកទី១១នៃសមាគមពេទ្យកុមារនៅកូដឌីវ័រ

កាលបរិច្ឆេទ: ០៨ កក្កដា ២០២៥ / សុខភាព / Author : ATH Sokren

ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥ សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមសមាជលើកទី១១ នៃសមាគមពេទ្យកុមារនៃប្រទេសកូដឌីវ័រនៅទីក្រុង Yamoussoukro ក្រោមប្រធានបទ «ជំងឺរ៉ាំរ៉ៃដែលកើតឡើងលើកុមារ : បច្ចុប្បន្នភាព បញ្ហាប្រឈម និងទស្សនវិស័យ»។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះដែលរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ក្រសួងសុខាភិបាល មានអ្នកចូលរួមប្រមាណ៥៥០នាក់មកពីប្រទេសចំនួន៨ នៅទ្វីបអាហ្រ្វិក។

ក្រុមការងារសហគ្រាសផលិតឱសថប៉េប៉េអឹមដែលដឹកនាំដោយលោក Famien Serge (អ្នកគ្រប់គ្រងសហគ្រាស) និងដែលមានសមាសភាពដូចជា លោក Patrick Gnondé លោកស្រី Alexandra Yao លោកស្រី Marie Déborah Kaou  និងលោកស្រី Marietta Bahi បានមានវត្តមានជាប្រចាំនៅស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹម។ ថ្នាំសម្រាប់កុមារគ្រប់ប្រភេទត្រូវបានដាក់តាំងបង្ហាញក្នុងនោះក៏មានថ្នាំទឹក KINAL IBU® SUSP ថ្នាំ KINAL® ENFANT ថ្នាំទឹក PYRANTOX® ថ្នាំរាគ DIAREAL® ថ្នាំរាគ DIARUM និងថ្នាំរាគ DIARYL®

លទ្ធផលទទួលបានគឺលើសពីការរំពឹងទុក ពោលគឺអ្នកជំនាញផ្នែកសុខភាពប្រមាណជាង១៣០នាក់បានធ្វើអន្តរកម្មជាមួយក្រុមការងារសហគ្រាសផលិតឱសថប៉េប៉េអឹម ដែលធ្វើឱ្យផលិតផលរបស់សហគ្រាសប៉េប៉េអឹមរឹតតែមានឥទ្ធិពលទៅលើអ្នកដែលមានតួនាទីសម្រេចសំខាន់ៗលើសុខភាពមាតា និងទារក។ វត្តមានរបស់គណៈប្រតិភូមកពីប្រទេសម៉ាលី ២០នាក់ មកពីប្រទេសប៊ូគីណាហ្វាសូ ៥នាក់ មកពីប្រទេសសេណេហ្កាល់១០នាក់​ មកពីប្រទេសកុងហ្គោ Brazzaville ៨នាក់ មកពីប្រទេសបេណាំង ២នាក់ មកពីប្រទេសកាមេរូន ២នាក់ និងប្រទេសហ្គីណេ​ ម្នាក់ ឆ្លុះបញ្ចាំងពីវិសាលភាពនៃព្រឹត្តិការណ៍ជាយុទ្ធសាស្រ្តនេះ៕