កាលបរិច្ឆេទ: ១២ វិច្ឆិកា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
ដោយចាប់ដៃគូជាមួយក្រុមហ៊ុន Dufry ចាប់ពីពេលនេះតទៅផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលមានវត្តមានក្នុងចំណោមផលិតផលរួចពន្ធដែលដាក់លក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
មានទីតាំងនៅទល់មុខនឹងច្រកចូលកណ្តាល មុននឹងអ្នកដំណើរទៅរកច្រកទ្វារចូលរបស់ខ្លួន មិនថាភ្ញៀវទេសចរ ឬក៏អ្នកជំនួញនោះទេ គឺពួកគេអាចចាកចេញពីប្រទេសកម្ពុជាដោយពំានាំទៅជាមួយនូវផលិតផលខ្មែរសុទ្ធសាធ។
ជាមួយនឹងអ្នកធ្វើដំណើរជិតបួនលាននាក់ក្នុងឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជិតត្រឡប់ទៅរកស្ថានភាពដើមកាលពីសម័យមុនកូវីដ។
នៅឆមាសទីមួយនៃឆ្នាំ២០២៥ ខាងមុខនេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញបច្ចុប្បន្ននឹងប្តូរទៅព្រលានយន្តហោះអន្តរជាតិ Techo Ta Khmau International Airport ដែលស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ៣០គីឡូម៉ែត្រពីរាជធានីហើយ។
អ្នកធ្វើដំណើរទាំងអស់នឹងអាចរកទិញផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលនៅទីនោះផងដែរ៕