កាលបរិច្ឆេទ: ០៣ កញ្ញា ២០២១ / កសិកម្ម
ក្រុមហ៊ុនខនហ្វីរេលមានក្តីសោមន្សរីករាយដោយទទួលបានដៃគូសហការថ្មីនៅប្រទេសបារាំងដែលនឹងជួយពង្រីកទីផ្សារផលិតផលរបស់យើងនៅប្រទេសនេះ។ លោក លីម តិច ដើមកំណើតជនជាតិខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល និងទៅលើគោលនយោបាយក្រុមហ៊ុនដែលសំដៅលើកកម្ពស់ផលិតផលក្នុងស្រុកប្រកបដោយទំនួលខុសត្រូវសង្គមខ្ពស់។
ចាប់តាំងពីខែសីហាមក លោកបានទាក់ទងទៅអតិថិជនរបស់លោក និងទាក់ទងជនជាតិបារាំងដែលមានបំណងចង់ទាក់ទងផ្ទាល់ក្រុមហ៊ុនខនហ្វីរេលពីប្រទេសបារាំង ហើយលោកទទួលបានការកុម្ម៉ង់ទិញភ្លាមៗតាំងពីចាប់ផ្តើមដំបូង។
លោក លីម តិច នឹងចូលរួមនៅក្នុងពិធីតាំងពិព័រណ៍នានានៅអឺរ៉ុបក្នុងនាមជាតំណាងរបស់ក្រុមហ៊ុន។ លោកអ្នកអាចទាក់ទងទៅលោកបានតាមរយៈលេខទូរស័ព្ទ និងអ៊ីមែលខាងក្រោមនេះ៖
Contact France: +33 6 21 26 00 64 lteck@confirel.com